Saturday, December 20, 2014

ក្នុងឆ្នាំ​២​០​៣​៥ខាងមុខនេះ​គេ​​រំ​ពឹង​ថា​ពិ​ភព​លោក​នឹង​មា​ន​អ្ន​ក​ជំ​ងឺ​ទឹ​ក​នោ​ម​ផ្អែ​ម​ចំ​នួ​ន​៥​៩​២​លា​ន​​នាក់

តាម​​​​កា​​​រ​​ប៉ា​​​ន់​ស្មា​​​​​ន​​​ចុង​​​​ក្រោ​​​យ​រ​ប​ស់​អ​ង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​បាន​ឲ្យ​ដឹង​ថា​​​​​​​ម​​​នុ​​​ស្ស​​​ប្រ​​ហែ​​​ល​​​​៣​៨​​​​២​​​​លា​​​ន​​​នា​​ក់​​​កំ​​​​ពុ​ង​​​​​មា​​​​ន​​ជំ​​ងឺ​​​ទឹ​​​កនោ​​​ម​ផ្អែ​​​ម​​​នៅ​​​​ទូ​​ទាំ​​​ង​​​​ស​​​ក​​ល​​​​លោ​​​ក​​ហើយ​គេ​រំ​ពឹង​ថា​​​​​​ដ​ល់​​​ឆ្នាំ​​​​២​០​​​​៣​​​៥​​ម​​​​​នុ​​​​​​​ស្ស​​ប្រ​​​​មា​​​ណ​​៥​​​​៩​២​​​​លា​​​​ន​នា​​​ក់​​​​​​​ឬ​​​​​ម​នុ​ស្ស​​​​​​​ម្នា​​​​​ក់​​​​​ក្នុ​​​ង​​​​​ចំ​​​​​​​​ណោម​​​​​​​១​​​​​០​​​​​​នា​​​​​​​ក់​នឹ​​​ង​​មា​​​​​​ន​​​​ជំ​​​​ងឺ​​​ទឹ​​​​ក​​​​​​​នោ​​​​ម​​​​​​​ផ្អែម​​​​​​។​​​​ម​​នុ​​​​​​ស្ស​​​​​ជិ​​​​​​ត​​​​​​​៣​​​​​១​​​​​​​​​៦​​​​​លា​​​​​​​​ន​​​​នា​ក់​​​​ប​ន្ថែម​​​​​​ទៀ​​​ត​​​​​​កំ​​​​ពុង​​​​តែ​​​​ប្រ​​​ឈ​​ម​​​​នឹ​​​​​ង​​​កា​​​រ​​មាន​​ជំ​​​​ងឺ​​​​ទឹ​​​​ក​​​នោ​ម​​​ផ្អែ​​​ម​​ប្រ​ភេ​​ទ​​​​​​ទី​​​​​​២​​​​​​​​ជា​​​​​​​​មួ​​​​យ​​​​​នឹ​​​​​ង​​​​ចំ​​​​​​​​នួ​​​​ន​ដែ​​​​​ល​​​​រំ​ពឹ​​​​ង​​​​ទុ​​ក​​​​ថា​នឹ​ង​​​​មា​​ន​​​​កា​រ​កើ​​​ន​​ឡើ​​​ង​​​រ​​​​ហូ​​​ត​​ដ​​ល់​​​​​៥​​​០​​​​​០​​លា​​ន​​​​នា​​​​ក់​​​​ក្នុង​​រ​​វា​ង​ម​​នុ​​ស្ស​មួ​យ​​ជំ​​​​នា​​​ន់​​​​។​​ រ​បា​យ​ការ​ណ៍​ទាំង​នេះ​ត្រូវ​បា​ន​គេ​លើក​ឡើង​នៅ​ក្នុង​ ទិ​វា​ជំ​ងឺ​ទឹក​នោម​ផ្អែម​ពិ​ភព​លោក​ឆ្នាំ​២​០​១៤​ក្រោម​ប្រ​ធាន​បទ​«​ទ​ទួល​ទាន​អា​ហា​រ​សុខ​ភាព​ជា​ជ​ម្រើស​ដ៏​ងាយ​ស្រួល​»​ដែល​ទិ​វា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំ​ណ​ង​ដើ​ម្បី​លើ​ក​ក​ម្ពស់​កា​រយ​ល់​ដឹង​ជា​​ស​​ក​​​​ល​ប​​ឋម​​​ស​​ម្រា​​ប់​​​អ្ន​​​ក​​​​ជំ​​​​ងឺ​​​ទឹ​​ក​​​នោ​​​ម​​​ផ្អែ​​ម​នៅ​ក​ម្ពុ​ជា​ក៏​ដូច​ជា​នៅ​​ទូ​​ទាំង​​ពិ​​ភព​​លោ​ក​​​​។

របា​យ​ការ​ណ៍​ដ​ដែល​នោះ​បាន​ឲ្យ​ដឹង​ថា​នៅ​​ទូ​​​​​​ទាំ​​​​ង​​​​​ស​​​ក​​​​ល​​​​​​លោ​ក​​​​​​​ក្នុ​ង​​​ឆ្នាំ​២​​​​០​​​១​៣មា​ន​​​​​​ប្រ​​ជា​​​ជ​​​ន​​​ជា​​ង​​​៣​​​​៨​​​២​​​​​លា​​ន​​​នា​​​​ក់​​​​ត្រូ​វ​​​​​បា​​​ន​​​​​ប៉ា​​​​ន់​​​​ស្មា​​ន​​​​​​​​ថា​មា​​ន​​​​ជំ​​ងឺ​​​​ទឹ​​​​ក​​​​នោ​​ម​​​​ផ្អែ​​ម​​​​ទូ​​​​ទាំ​ង​​​​ពិ​​​​ភ​ព​​​​លោ​​​ក​​។​​​​​​វា​​​​ជា​​ជំ​​​ងឺ​​​​ដ៏​​​​​ធ្ង​ន់​​​​ធ្ង​​​រ​​​​​​ដែ​​​ល​​​​ត្រូ​​​​វ​​​​តែ​​ដោះ​​ស្រា​យ​​។​​​​
អ្ន​​ក​​ស្រី ​​​​​​​N​​​​​g​​​​u​​y​​​​e​​​​n​​​​​​T​​h​​​​i​​​​​​​N​​​​g​​​​o​​c​​​​​​​M​​​​i​​​​n​​h​​​​​​​​ នា​​​​យ​ក​​​​ប្រ​​​​តិ​​​​​ប​​​​ត្តិ​​រ​​​​​ប​​​ស់​​​​ក្រុ​ម​​​​​ហ៊ុ​​​ន​​​​សា​​ណូ​​​​ហ្វី​​​​​ក​​​​ម្ពុ​​ជា​​​​បា​​​​ន​​​​មា​​​ន​​ប្រ​​​​សា​​​​ស​​​ន៍​​ថា​​​​៖​​​​​​​​​”​​​​កា​​​​រ​​​កា​​​​រ​​​ពា​​រ​​​​​​​និ​​​​ង​​កា​​​​រ​​​​ព្យា​​​​បា​​​ល​​​​​រួ​​ម​​​​​មា​ន​​​​​​រ​​ប​​​​ប​​​​អា​​​​ហា​​​​រ​​ដែ​​ល​​មា​​ន​​សុ​​ខ​​ភា​​ព​​ល្អ​​​​​កា​​​​រ​​​​ធ្វើ​​​​លំ​​​​ហា​​ត់​​​​ប្រា​​​ណ​​​​​​​មិ​​​​ន​​ពិ​​​​សា​​​​រ​​ថ្នាំ​​​​ជ​ក់​​​​​​​និ​​​ង​​​​ស្ថិ​​​ត​​នៅ​​​​ក្នុ​​​​ង​​​ទ​​ម្ង​​​ន់​​​​ធ​​​​ម្ម​​​​តា​​”​​​​។​​​​​
លោក​​ ​ម៉ោញ​ ​​សុ​ខុ​ម ​​ប្រ​​ធា​ន​​ផ្នែក​​ជំ​​ងឺ​ទឹ​ក​​នោម​​ផ្អែ​ម​រ​​ប​ស់​​ក្រុម​​ហ៊ុ​ន​សា​​ណូ​​ហ្វី​​ក​ម្ពុ​ជា​​ បា​ន​​ក្រើ​ន​​រំ​លឹ​​ក​​​ថា៖​​​“​​អ្វី​​ដែល​​ធ្វើ​ឲ្យ​​កា​​រ​​រី​ក​រា​ល​​ដា​ល​ជំ​​ងឺ​នេះ​​គំ​​រា​ម​​កំ​​ហែ​ង​​ពិ​សេ​​ស​​នោះ​​​ ​​​គឺ​​​​ថា​​​អ្ន​ក​​​ជំ​​​​ងឺ​​​​ទឹ​​​​ក​​នោម​​​​ផ្អែ​ម​ជា​​ច្រើ​​ន​ពុំ​​ដឹ​ង​​ខ្លួន​​ថា​​មា​ន​ជំ​​ងឺ​​នេះ​​។ ​​ម​​នុ​​ស្ស​ជិ​ត​​ពា​​ក់​​ក​ណ្តា​​ល​​ដែ​​ល​​មា​ន​​ជំ​​ងឺ​ទឹ​ក​​នោ​ម​​ផ្អែម​​នៅ​​មិ​ន​ទា​ន់​​បាន​​ធ្វើ​​រោ​គ​​វិ​និ​​ច្ឆ័​យ​​ថា​​មាន​​ជំ​​ងឺ​​នេះ​នៅ​​ឡើ​យ​​”​​។​លោក​បាន​ប​ន្ត​ថា​​ការ​​អ​ប់​រំ​​ពីរ​​ប​ប​​អា​​ហារ​មា​ន​សុ​ខ​​ភាព​​ល្អ​​ ជា​​ជ​​ម្រើស​​ដ៏​​ងាយ​​ស្រួ​ល​ជា​ង​​គេ​ក្នុ​ង​កា​រ​​ទប់​​ស្កា​​ត់​​​ជំ​​ងឺ​​ទឹក​​នោ​ម​ផ្អែ​​ម​​។​​ ម្យ៉ា​​ង​ទៀ​ត​​រ​ប​​ប​​អា​ហា​​រ​​ល្អ​ចា​​​ប់​ផ្តើ​​ម​​ពី​កា​​រ​​ទ​ទួ​ល​​ទាន​​អា​​ហា​​រពេ​​ល​ព្រឹ​​ក​​។​​​ក្នុង​​​​ខែ​​​​​វិ​​​ច្ឆិ​​កា​ ​ក្រុ​ម​​ហ៊ុន​​សា​​ណូ​​​ហ្វី​​​លើ​​កទឹ​​ក​​ចិ​​ត្ត​​ឲ្យ​អ្ន​​ក​​គ្រ​ប់​គ្នា​​បែ​​រ​​មក​​ទ​​ទួល​​ទា​ន​​អា​ហា​​រ​​​​ពេ​ល​ព្រឹ​​​ក​ដែ​​ល​​មា​ន​​​​សុ​​​ខ​​ភា​​​ព​​​​ល្អ​​​​​។​ជា​​​​​​​​​​​​​ក់​​​​​ស្តែ​​​ង​​​​​​ការ​​​​ទ​​ទួល​​ទា​ន​អា​​ហា​​រ​សុខ​ភាព​​​ពេល​​ព្រឹ​​​ក​​​បា​ន​ជួ​យ​​កា​ត់​​ប​​​​ន្ថ​​យ​​​អ​​​ត្រា​​​​វិ​​​វ​​ឌ្ឍ​​​​ទៅ​​​រ​ក​​​​​​​ជំ​​​ងឺ​​ទឹ​​ក​​​នោ​​​ម​​​​ផ្អែម​​​​ប្រ​​​ភេ​​​ទ​​​ទី​​២​​​។​​

លោក​ថា​រប​​ប​​អា​​ហារ​​មាន​​សុ​ខ​ភា​ព​ល្អ​​រួ​ម​មា​ន​ ​ប​​ន្លែ​ប្រ​​ភេ​ទ​ស្លឹ​ក​ ​ផ្លែ​​ឈើ​ស្រ​ស់​ ​គ្រា​ប់​ធ​​ញ្ញ​​ជា​តិ​​​សាច់​​គ្មា​​​ន​​ខ្លា​​​ញ់​​​ត្រី​​ គ្រា​​ប់​​ស​ណ្តែ​​ក​ដី​​​ដែល​​អា​ច​ជួ​យ​​អ្នក​​ពី​កា​​រ​​វិ​វ​ឌ្ឍ​​ទៅ​ជំ​​ងឺ​​ទឹក​​នោ​ម​ផ្អែ​ម​​ប្រ​ភេ​ទ​​ទី​​២ ​​និ​ង​​ជៀស​​វា​ង​​ផ​​លវិ​​បា​ក​ផ្សេ​​ង​​ៗចំ​​ពោះ​​អ្ន​​ក​ជំ​​ងឺ​​ទឹ​ក​នោ​ម​​ផ្អែ​​ម​។​ការ​​មិ​ន​ទ​​ទួល​​ទា​​ន​អា​​ហារ​​​ពេល​​ព្រឹ​​ក​មាន​​កា​​រទា​​ក់​ទ​ង​នឹ​​ង​កា​​រ​ឡើង​​ទ​​ម្ងន់​​​ដែល​​ជា​​ក​ត្តា​​គ្រោះ​ថ្នា​​​​ក់​​​​​​​​ច​​​​​ម្ប​ង​​ស​​ម្រា​​ប់​ជំ​​ងឺ​​ទឹក​​នោម​​ផ្អែ​​ម​​ប្រ​​ភេទ​​ទី​​២​ហើយ​កា​​រ​​លើស​​ទ​​ម្ង​​ន់​​និ​​ង​ធា​ត់​​​គឺ​​មាន​​រ​​ហូ​ត​ដ​ល់​​៨​​​០​​ភា​​​​គ​​​រ​​​យ​នៃ​​​​ក​​រណី​​ថ្មី​​រ​ប​ស់​​ជំ​ងឺ​ទឹ​​ក​នោ​​ម​​ផ្អែ​ម​​ប្រ​ភេ​​ទ​​ទី​២​​។


Tags:

0 Responses to “ក្នុងឆ្នាំ​២​០​៣​៥ខាងមុខនេះ​គេ​​រំ​ពឹង​ថា​ពិ​ភព​លោក​នឹង​មា​ន​អ្ន​ក​ជំ​ងឺ​ទឹ​ក​នោ​ម​ផ្អែ​ម​ចំ​នួ​ន​៥​៩​២​លា​ន​​នាក់”

Post a Comment

© 2013 Post News. All rights reserved.
Designed by SpicyTricks