Sunday, December 21, 2014

អគ្គិសភ៍យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ៣៣ ខ្នងក្បែរស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ

រាជធានីភ្នំពេញ​ ​៖ លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លំលេខ​៨០០ ក្នុង​ភូមិ​ទួល​គោក​ ​សង្កាត់​ទួល​ស​ង្កែ​  ខណ្ឌឫស្សីកែវ ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះគ្មានសល់ ​នៅ​ម៉ោង ៦ និង ១៥ នាទី​ថ្ងៃ​ទី​២០ ធ្នូ​ ឆ្នាំ២០១៤ ស្ថិតនៅចម្ងាយប្រមាណជាង១០០០ម៉ែត្រ ពីស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ។
អណ្តាតភ្លើងនិងផ្សែងបានពុះកញ្រ្ចោលយ៉ាងខ្លាំង  ខណ:ដែលភ្លើងចាប់ផ្តើមលេបត្របាក់លំនៅដ្ឋានពលរដ្ឋតូចៗអស់៣៣ខ្នង គ្រាដែលរថយន្តចេញអន្តរាគមន៍មិនទាន់ពេលវេលា ។
 
    អាជា្ញធរបានប្រាប់អោយដឹងថា នៅក្នុងហេតុការណ៍ជាង១ម៉ោងនេះ សមត្ថកិច្ចបានអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ១៦គ្រេឿង ក្រៅពីនោះមានរថយន្តឯកជន១គ្រេឿងបន្ថែមទៀត។ ប្រភពបានបន្តទៀតថា អគ្គិភ័យឆាប់ឆេះខា ងលើនេះគឺផ្ដើមចេញពីផ្ទះគ្មានលេខ ដែលមានម្ចាស់ឈ្មោះ ឌីន ស្រីនុច (ប្រពន្ធ) អាយុ១៩ឆ្នាំ មុខរបរ លក់អីវ៉ានចាប់ហួយ និង ឈ្មោះ ភួង រិនរិទ្ធី (ប្ដី) អាយុ២១ មុខរបរ កម្មករសំណង់។
 
    អាជា្ញធមិនទាន់បញ្ជាក់អំពីមូលហេតុយ៉ាងណានៅឡើយទេ។ សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះបានកើតឡើង នៅមោង៦:១៥នាទីល្ងាច និងរលត់
ទៅវិញនៅម៉ោង៧:៣០នាទីយប់៕




Tags:

0 Responses to “អគ្គិសភ៍យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ៣៣ ខ្នងក្បែរស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ”

Post a Comment

© 2013 Post News. All rights reserved.
Designed by SpicyTricks