Friday, December 26, 2014

ល​ង់ទឹកស្លាប់​នៅស្ថានីយ៍​​ទឹកស្អាតតាយ សេង ទាំងពីរនាក់​បងប្អូនបង្កើត 26/12/2014

រតនគិរី ៖  ក្មេងប្រុស​ពីរនាក់​បង​ប្អូនបង្កើត​ក្រោយ​ចេញ​ពីសាលា​រៀន​បាន​ទៅផ្ទះ​ហូប​បាយ​ថ្ងៃ​ត្រង់រួច ​ក៏បាន​ជិះកង់ពីរ​នាក់បងប្អូន​មកមុជ​ទឹក​លេង​នៅចំណុច​ស្ថានីយ៍​ទឹកស្អាត​តាយ ​សេង ស្ថិតនៅ​ភូមិ​ភ្នំស្វាយ​ សង្កាត់បឹង​កន្សែង ​ក្រុងបាន​លុង​ ខេត្តរតនគិរី ។ ​ហេតុការនេះ​កើតឡើង កាលីវេលា​ម៉ោង២​និង៥២​នាទី​រសៀល​ ថ្ងៃទី២៦ ​ខែធ្នូ ​ឆ្នាំ២០១៤ ។
លោក រុំ សារិទ្ធ ​មេប៉ុស្តិ៍បឹង​កន្សែងបាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ខាងលើ​លោក​ទទួល​បាន​ដំណឹង​ពីប្រ​ជា​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ​នោះ ទើប​លោក​មេប៉ុស្តិ៍​ដឹកនាំ​កម្លាំង​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ ហើយ​ពេលនោះ​មានភាព​ភ្ញាក់ផ្អើល​ដល់ប្រជាពល​រដ្ឋដែល​រស់​ក្បែរ​កន្លែង​កើត​ហេតុ​និង​អ្នក​ធ្វើដំ​ណើរ​ឆ្លងកាត់​នៅកន្លែងនោះ​ចោមរោម​មើលហេតុការណ៍​គួរឱ្យ​រន្ធត់នេះ ប្រហែល​២០នាទី​ក្រោយ​មកក៏​ឃើញ​ឪពុកម្តាយ ​និងបងប្អូន​សាច់ញាតិ​មកមើល​សពកូន​ដែលស្លាប់​ដោយ​សារលង់ទឹកថ្មី​ៗ ដោយ​មានសភាព​នៅទន់​នៅឡើយ ​ពេលនោះ​ឪពុកម្តាយ​និងបងប្អូន​សាច់ញាតិ​បានត្រ​ហោ​យំបោក​ខ្លួន​គ្រប់គ្នា ធ្វើឱ្យ​អ្នក​ចោមរោម​ហេតុ​ការណ៍នោះ​រន្ធត់ចិត្ត​គ្រប់តែគ្នា ។
លោកមេប៉ុស្តិ៍ប​ន្តទៀត​ថាក្មេង​ប្រុសដែល​បានលង់​ទឹកស្លាប់​ទាំងពីរនាក់​បងប្អូននោះ ​ទី១. មាន ឈ្មោះ  វុធ មករា  (ហៅអាម៉ាក) ត្រូវជាបង ​ភេទប្រុស ​អាយុ១៥ឆ្នាំ ​ជនជាតិខ្មែរ ​ទី២.​ ឈ្មោះ វុធ សីហា ​ភេទប្រុស អាយុ​១៣ឆ្នាំ ជ​នជាតិខ្មែរ ​កេ្មងប្រុសទាំង២នាក់នេះជាសិ​ស្សរៀននៅ​បឋមសិក្សា​ឡាបានសៀក ដែលមាន​ទីលំ​នៅ​ភូមិអូរកន្ទិល ​សង្កាត់អូរកន្សែង​ ក្រុងបានលុង ​ខេត្តរតនគិរី ។ បច្ចុប្បន្ន​សពក្មេង​ប្រុសទាំងពីរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​នៃស្នងការដ្ឋាន​ដឹកសពម​កដាក់លំ​នៅដ្ឋាន​នៃសពរៀប​ចំធ្វើបុណ្យតា​មប្រពៃណី។

Tags:

0 Responses to “ល​ង់ទឹកស្លាប់​នៅស្ថានីយ៍​​ទឹកស្អាតតាយ សេង ទាំងពីរនាក់​បងប្អូនបង្កើត 26/12/2014”

Post a Comment

© 2013 Post News. All rights reserved.
Designed by SpicyTricks