Saturday, December 20, 2014
ពិតជាកោទសរសើរ លោកវេជ្ជបណ្ឌិត ការ ស៊ុនបូណាត ខំព្យាបាលអ្នកជំងឺរហូតដល់ ដួលសន្លប់ ខ្លួនឯង
រាជធានីភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកសាស្ត្រាចារ្យមហាបរិញ្ញា ការ ស៊ុនបូណាត បានចំណាយទាំងថវិកា កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាដើម្បីធ្វើកិច្ចការសង្គម និងជួយអ្នកជំងឺក្រីក្រ។
ពេលខ្លះ លោកវេជ្ជបណ្ឌិត បានចំណាយពេលវេលាព្យាបាលអ្នកជំងឺក្រីក្ររហូតដល់អស់កម្លាំង និងដូលសន្លប់នៅមុខអ្នកជំងឺក៏មានដែរ។
លោកវេជ្ជបណ្ឌិតនិយាយរបៀបកំប្លែងថា លោកកំពុងរំលោភសិទ្ធិខ្លួនឯង រំលោភសិទ្ធិភរិយា និងកូន។ លោកបានសារភាពចំពោះមុខភរិយា និងកូនថា៖«ក្នុងពេលដែល ខ្ញុំកំពុងធ្វើការ ខ្ញុំភ្លេចប្រពន្ធ ភ្លេចកូនរបស់ខ្ញុំមែន»។ ដើម្បីជ្រាបព័ត៌មានបន្ថែម សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ការ ស៊ុនបូណាត៕
Tags: Local News
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
0 Responses to “ពិតជាកោទសរសើរ លោកវេជ្ជបណ្ឌិត ការ ស៊ុនបូណាត ខំព្យាបាលអ្នកជំងឺរហូតដល់ ដួលសន្លប់ ខ្លួនឯង”
Post a Comment