Saturday, December 27, 2014

ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំពិធី "បុណ្យទន្លេ” លើកទី១ នៅក្នុង​​ខេត្ត​ក្រចេះ​នៅ​ខែ​មិនា ឆ្នាំ២០១៥ ខាងមុខនេះ

​​ថ្លែង​ក្នុង​ពិធី​ប្រជុំ​ដើម្បី​ត្រៀមលក្ខណៈក្នុង​ការ​រៀបចំ​បុណ្យ​ទន្លេ​ សម្រាប់​ខេត្តក្រចេះ ​ជាមួយ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ប្រធាន​មន្ទីរ ​អាជ្ញាធរ​មក​ពី​ខេត្តក្រចេះ​ នៅ​ទី​ស្តីការ​ក្រសួងទេសចរណ៍​ នាព្រឹកថ្ងៃទី​ ២២ ​ខែធ្នូ​ ឆ្នាំ ២០១៤  ឯកឧត្តម​ ថោង ​ខុន ​រដ្ឋ​មន្ត្រីក្រសួង​ទេ​ចរណ៍​ បាន​មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​ពិធីបុណ្យ​ទន្លេ​ ដើម្បី​បំផុស​ចលនា​មហាជន​ឲ្យ​ចូលរួម​ក្នុង​ការងារ​អភិរក្ស​​ និង​អភិវឌ្ឍ​ធន​ធាន​ទន្លេ​ប្រកប​ដោយ​និរន្តរភាព តាមរយៈ​ការ​បង្កើត​ព្រឹត្តិ​ការណ៍​ថ្មីៗ​សម្រាប់​ខេត្ត​ តាម​ដង​ទន្លេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ឯកឧត្តម​ បាន​បន្តថា ​ពិធីបុណ្យ​ទន្លេ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ក្នុង​សប្តាហ៍​ទី​ ១​ឬ​ទី​២​ ខែ​ មិនា ជា​រៀងរាល់​ឆ្នាំ​ តែសម្រាប់​ឆ្នាំ ២០១៥ខាងមុខនេះគឺយកថ្ងៃទី ១៣ ដល់ ១៤មិនាតែម្តង ដើម្បី​រៀបចំ​ពិធីបុណ្យ​ទន្លេ​ ដោយមាន​ការ​ផ្លាស់ប្តូ​រវេ​ន ​គ្នា​ជា​បន្តបន្ទាប់​នៅ​តាម​ខេត្ត​ជាប់​ដង​ទន្លេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ឯកឧត្តម ​រដ្ឋមន្ត្រី​បញ្ជាក់​​បន្តថា ការរៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​ឡើង​ក៏​ដើម្បី​ចូលរួម​ អភិវឌ្ឍ​ផលិត​ផល​ទេសចរ ​ដោយ​ផ្តោត​ទៅលើ​ធនធានធម្មជាតិ​នៅ​តាម​ដង​ទន្លេ​មេគង ​សេដ្ឋកិច្ច វប្ប​ធ​ម៌ ​និង​សង្គម​ ផ្សព្វផ្សាយ​ពី​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​នៅ​ជាប់​ទន្លេមេគង្គ ​ព្រមទាំង​សម្រួល​ដល់​ការ​ធ្វើដំណើរ ​និង​បណ្តុះ​បណ្តាល​ធនធានមនុស្ស​រស់នៅ​តាម​ដង់​ទន្លេ​មេគង្គ​ផងដែរ​៕




Tags:

0 Responses to “ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំពិធី "បុណ្យទន្លេ” លើកទី១ នៅក្នុង​​ខេត្ត​ក្រចេះ​នៅ​ខែ​មិនា ឆ្នាំ២០១៥ ខាងមុខនេះ”

Post a Comment

© 2013 Post News. All rights reserved.
Designed by SpicyTricks