Home
» Internation News
» អ្នកលក់ទូរស័ព្ទ បះសក់ ពេលអ្នកសុំទាន ចូលក្នុងហាង រាប់លុយ ចង់ទិញទូរស័ព្ទ iPhone 6 Plus
Wednesday, January 14, 2015
អ្នកលក់ទូរស័ព្ទ បះសក់ ពេលអ្នកសុំទាន ចូលក្នុងហាង រាប់លុយ ចង់ទិញទូរស័ព្ទ iPhone 6 Plus
Wednesday, January 14, 2015 by Unknown
ចិន៖ រូបថតប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាព អ្នកសុំទានដកលុយរាប់ ដើម្បីទិញទូរស័ព្ទ iPhone 6 ពេលនេះកំពុង ល្បីកក្រើក ពិភព អ៊ិនធើណិត របស់ចិន។
ប្រភពបានឲ្យដឹងថា មានបុរសម្នាក់ បានដើរ ចូលហាងលក់ទូរស័ព្ទ មួយឈ្មោះ Wanshun Mobile Phone Store ដែលស្ថិតនៅទីក្រុង Wenzhou ភាគខាងកើត ខេត្ត Zhejiang ក្នុងបំណងសួររក ទិញទូរស័ព្ទស្មាតហ្វូន iPhone 6 ដែលមានអេក្រង់ធំ។ បុគ្គលិក ម្នាក់នៅទីនោះឈ្មោះ Bao បានលើកបង្ហាញ បុរសជាអតិថិជននោះ នូវទូរស័ព្ទ iPhone 6 Plus ពណ៌ស និង iPad។
លោក Bao បានប្រាប់ឲ្យដឹងថា ក្រោយមកអតិថិជន រូបនោះ បានដកកាបូបលុយ ហើយរាប់លុយមើល ប៉ុន្តែមានចំនួនតែ ១៦០០ យ័ន (២៥៨ ដុល្លារអាមេរិក) ប៉ុណ្ណោះ ទើបគាត់សំរេចចិត្ត ដើរចេញពីហាងវិញ ព្រោះតែលុយមិនគ្រប់។ រូបថតរបស់បុរសនោះ ពេលនេះកំពុងល្បី ពេញអ៊ីនធើណិត ខណៈមានការ និយាយបែបលេងសើច និងដេញដោលគ្នាថា តើបុរសនោះពិតជា អ្នកសុំទាន មែនឬក៏ជាបុគ្គលិក នៅក្នុងក្រុមហ៊ុន? ចំណែកឯលោក Bao ជាអ្នកលក់ទូរស័ព្ទ ឯណេះវិញ បានប្រាប់ថា គាត់មិនប្រាកដ ថាបុរសនោះ គឺជាអ្នក សុំទានពិតមែន ឬក៏អត់នោះទេ៕
បុរសដែលគេគិតថាជាអ្នកសុំទានបានចូលហាងទូរស័ព្ទដកលុយរកទិញ iPhone 6
គាត់មិនអាចទិញបានក្រោយមានលុយត្រឹម ១៦០០ យ័ន (២៥៨ ដុល្លារអាមេរិក)ប៉ុណ្ណោះ
គេមិនដឹងថាគាត់ជាអ្នកសុំទានពិត ឬក៏ក្លែងក្លាយនោះទេ
តើប្រិយមិត្ត គិតថាបុរសក្នុងរូបនេះ ពិតជាអ្នកសុំទានដែរ ឬទេ?
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
Related Articles
Subscribe to:
Post Comments (Atom)
0 Responses to “អ្នកលក់ទូរស័ព្ទ បះសក់ ពេលអ្នកសុំទាន ចូលក្នុងហាង រាប់លុយ ចង់ទិញទូរស័ព្ទ iPhone 6 Plus”
Post a Comment