Wednesday, January 14, 2015
យល់ដឹងពីជំងឺពុកឆ្អឹង
Wednesday, January 14, 2015 by Unknown
ពុកឆ្អឹងកំពុងជាបញ្ហាប្រឈមរបស់មនុស្សជាច្រើន ។ ប្រសិនផ្អែកលើស្ថិតិនៅអាល្លឺម៉ង់, កន្លែងដែលវិធានការប្រឆាំងពុកឆ្អឹង ត្រូវបានដំណើរការពីរាប់សិបឆ្នាំ, នៅតែមានមនុស្សមិនក្រោម ៧ លាននាក់, មានន័យថា ជិត ១/១០ ចំនួនប្រជាជនកំពុងរងទុក្ខលំបាកដោយសារផលវិបាករបស់ជំងឺពុកឆ្អឹង ។ ក្នុងចំណោមនោះ ១/៣ នៃស្ត្រី និង ១/៥ នៃបុសមានអាយុចាប់ពី ៥០ ឆ្នាំ ឡើងទៅនឹងបន្តជាជនរងគ្រោះរបស់ជំងឺនេះ ។
• បំពេញថែមកាល់ស្យូម តើគ្រប់គ្រាន់ដើម្បីទប់ស្កាត់ពុកឆ្អឹងដែរឬទេ?
ចំណុចគន្លឹះក្នុងបញ្ហាទាំងមូល គឺដោយសារជនរងគ្រោះ១ភាគធំ នៅតែស្មានថា វិធានការបន្ថែមកាល់ស្យូមរក្សាតួនាទីកំណត់ ។ អាស្រ័យហេតុនេះ គេចាត់ទុកការទទួលទានទឹកដោះគោសំខាន់ជ្រុល ។ ទទួលទានទឹកដោះគោល្អប្រសើរសម្រាប់សុខភាព, តែពុំទាន់គ្រប់ដើម្បីទប់ស្កាត់ពុកឆ្អឹង ។ តាមព័ត៌មានថ្មីបំផុតរបស់ទស្សនាវដ្តី Arzteblatt, ស្ថាប័នព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាគិលានុបដ្ឋាយិកាអាល្លឺម៉ង, ពុកឆ្អឹងពុំមែនបណ្តាលទាំងស្រុងដោយសារខ្វះកាល់ស្យូមក្នុងរបបជីវជាតិ, តែច្រើនដោយសារមូលហេតុធ្ងន់ធ្ងរផ្សេងមួយចំនួនដូចជា៖

– របបជីវជាតិមានហ្វូសហ្វ័រច្រើនពេក ។ ភស្តុតាងគឺការស្រាវជ្រាវចំពោះមុខសញ្ញាជាច្រើននៅអាមេរិកបង្ហាញថា ភាគច្រើននៃអ្នកទម្លាប់ទទួលទានអាហាររហ័សត្រូវពុកឆ្អឹង, ទោះបីអាហារនោះមិនខ្វះកាល់ស្យូម ។ អាហាររហ័សផ្ទុកហ្វូសហ្វ័រច្រើនហួសហេតុ ហេតុនេះ កាល់ស្យូមក្នុងអាហារមិនត្រូវបានយកតាមផ្លូវពោះវៀន ។
– តមជ្រុលពេក ។ លទ្ធផលស្ថិតិនៅអាល្លឺម៉ង់, អង់គ្លេស, ហូល្លង់… បង្ហាញថា មនុស្សមិនក្រោម ១/៣ ត្រូវពុកឆ្អឹងមុននោះ បានអនុវត្តរបបទទួលទានតមខុសឆ្គង និងអូសបន្លាយ ។ តាមអ្នកជំនាញការ, ពុកឆ្អឹងកើតឡើងពុំមែនដោយសារបញ្ហាកាល់ស្យូម តែដោយសារខ្វះសារជាតិប្រូតេអ៊ីនរក្សាតួនាទីរបស់ស្រទាប់កាវ ដើម្បីបិទកាល់ស្យូមទៅក្នុងជាលិកាឆ្អឹង ។
– ការរំលាយអាហារមិនប្រក្រតីមិនបានព្យាបាលប្ញសគល់ ។ ពួកអ្នកស្រាវជ្រាវបានឲ្យដឹងថា អ្នកប្រើថ្នាំទីប៊ីយ៉ូទិកលើសធម្មតា, ក្រោយការព្យាបាលគីមី, កាំរស្មី… ងាយត្រូវពុកឆ្អឹង ។
– ធ្វើចលនាហួសហេតុ ។ អង្គុយស្ងៀមពិតជាមូលហេតុមួយ ក្នុងចំណោមមូលហេតុធ្វើឲ្យកាល់ស្យូមមិនត្រូវបានរក្សាទុកក្នុងជាលិកាឆ្អឹង ។ ប៉ុន្តែ ម្យ៉ាងទៀតនោះ លេងកីឡា ហាត់ប្រាណហួសកម្រិតបែរជាមូលហេតុបង្កើនល្បឿនកេណ្ឌកាល់ស្យូមចេញពីជាលិកាឆ្អឹង ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ថាមពលដ៏ច្រើនរបស់ “កីឡាករ” ៕
Tags: Health
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
Related Articles
Subscribe to:
Post Comments (Atom)
0 Responses to “យល់ដឹងពីជំងឺពុកឆ្អឹង”
Post a Comment