Sunday, January 11, 2015
តុលាការសម្រេចដាក់ទោសកូនប្រុសឈិន ឡុងក្នុងពន្ធនាគារ 6 ខែ
គេហទំព័រ«ឆាណែល ញូអាស៊ី»ចេញផ្សាយកាលពីថ្ងៃទី៩ មករា ២០១៥ ឱ្យដឹងថា តុលាការ Dongcheng District People’s Court ប្រទេសចិនប្រកាសសាលក្រមលើសំណុំរឿងកូនប្រុសឈិន ឡុងវ័យ៣៣ឆ្នាំ គឺ ចេស៊ី ចាន់ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់៣២២ដុល្លារ បន្ទាប់ពីរូបគេស្ថិតក្នុងមន្ទីរឃុំឃាំងតាំងពីថ្ងៃទី១៤ សីហា ឆ្នាំ២០១៤ មក ។
តុលាការប្រកាសទៀតថា នេះជាការកាត់ទោសកម្រិតស្រាលដល់ចេស៊ី ចាន់នៅពេលដែលរូបគេព្រមសារភាពពីកំហុសរបស់គេ ។
ចេស៊ី ចាន់ និយាយនៅក្នុងសវនាការថា «ខ្ញុំបានបំពានច្បាប់ ដូច្នេះគួរតែត្រូវពិន័យ ខ្ញុំធ្វើឱ្យមនុស្សជាច្រើននាក់ ជាពិសេសក្រុមគ្រួសារឈឺចាប់ដោយសារខ្ញុំនៅពេលដែលត្រូវបានដោះលែង» ។ ចេស៊ី ចាន់ និងមិត្តភក្តិរបស់គេឈ្មោះកាយ កូ ត្រូវបានឃាត់ខ្លួនកាលពីខែសីហាបន្ទាប់ពីអាជ្ញាធរប៉ូលិសរកឃើញកញ្ឆាចំនួន១០០ ក្រាមក្នុងគេហដ្ឋាននៅទីក្រុងប៉េកាំងប្រទេសចិន ។
ចេស៊ី ចាន់ ជាកូនទី១របស់លោកឈិន ឡុង និងអ្នកស្រីលីន ហ្វេង ដែលរៀបការក្នុងឆ្នាំ ១៩៨២ ។ បន្ទាប់មកលោកឈិន ឡុងមានស្រីកំណាន់ចិត្តម្នាក់ទៀតគឺអតីតបវរកញ្ញាអាស៊ីឆ្នាំ១៩៩០ នាង Elaine Ng Yi Lei ហើយមានកូនស្រីម្នាក់គឺនាងEtta Ng Chok Lam ។
ឆ្នាំ២០០៩ លោកឈិន ឡុងត្រូវបានតែងតាំងជាអគ្គរដ្ឋទូតប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំប្រទេសចិន ៕
Tags: Internation News
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
0 Responses to “តុលាការសម្រេចដាក់ទោសកូនប្រុសឈិន ឡុងក្នុងពន្ធនាគារ 6 ខែ”
Post a Comment