Sunday, December 21, 2014
Hacker: ស្នាមដានពីការលួចហេកចូលក្រុមហ៊ុនយក្សកម្សាន្ត Sony
Sunday, December 21, 2014 by Unknown
វាប្រហែលជា៤សប្តាហ៍កន្លងទៅហើយចាប់តាំងពីអ្នកហេកចូលបានហៅខ្លួនពួកគេផ្ទាល់ថាជាអាណាព្យាបាលសន្តិភាព បានចាប់ផ្តើមយុទ្ធនាការភេរវកម្មអនឡាញរបស់ពួកគេប្រឆាំងនឹងក្រុមហ៊ុនកម្សាន្តយក្ស Sony Pictures Entertainment។
នៅក្នុងអ៊ីមែលរាប់រយពាន់ និងឯកសារផ្សេងៗទៀតត្រូវបានគេបង្ហោះតាមអនឡាញ បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេត្រូវបានគំរាមកំហែង ហើយខ្សែភាពយន្តដែលមិនទាន់ចេញផ្សាយត្រូវបានលួចយក ព្រមទាំងអាចធ្វើឲ្យដោនឡូតយកបានទាំងខុសច្បាប់ថែមទៀត។
នេះជាការសញ្ញាមួយចំពោះការអភិវឌ្ឍដ៏សំខាន់ក្នុងការហេក។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បុគ្គលិក Workers នៅSony Pictures Entertainment ក្នុងទីក្រុង Culver City រដ្ឋកាលីហ្វញ៉ាបានចូលមើលឯកសាររបស់ពួកគេដើម្បីស្វែងរកឯកសារស្ក្រីនមួយដោយនិយាយថា ឯកសារទាំងនោះត្រូវបានមនុស្សមួយក្រុមហៅ Guardians of Peace បានហេកចូលបាត់ហើយ។
បណ្តាញរបស់ពួកគេត្រូវបានបំបែក។ ព័ត៌មានឯកជនក្នុងនោះមានអ៊ីមែល សមាជិកសន្តិសុខសង្គម និងព័ត៌មានពិស្ដារពីប្រាក់ខែបុគ្គលិកជិត៥០ពាន់នាក់ ព្រមទាំងអតីតបុគ្គលិក
Sony ក៏ត្រូវបានលេចចេញតាមអនឡាញដែរ។ ភាពយន្តមិនទាន់ចេញផ្សាយទាំងនោះមានទាំងរឿង "Annie" ក៏ត្រូវបានគេដោនឡូតយកបានដែរ។
អ្នកខ្លះគិតថា ប្រទេសកូរ៉េខាងត្បូងស្ថិតនៅពីក្រោយនៃការវាយប្រហារតាមអនឡាញនេះ។ វាហាក់ដូចជាការសងសឹកសម្រាប់ខ្សែភាពយន្តថ្មីខាងមុខ "The Interview" អ្នកកំប្លែង Seth Rogen និង James Franco ដែលពណ៌នាថាជាការប៉ុនប៉ងឃាតកម្មលើមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។
ថ្ងៃទី១ធ្នូ ការិយាល័យស៊ើបអង្កេតសហព័ន្ធបានអះអាងថា ខ្លួនកំពុងស៊ើបអង្កេត cyberattack ប៉ុន្តែបដិសេធការអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងត្បូង ឬអ្វីមួយ។
ថ្ងៃទី៣ ធ្នូ អ្នកជំនាញសន្តិសុខអនឡាញ(cybersecurity)មួយចំនួនបាននិយាយថា ពួកគេបានរកឃើញការវាយប្រហារស្រដៀងគ្នារវាងលេខកូដដែលបានប្រើប្រាស់វាយប្រហារក្រុមហ៊ុន Sony Pictures Entertainment ហើយបន្ទោសចំពោះការវាយប្រហារនេះទៅលើប្រទេសកូរ៉េខាងជើងដែលមានប្រទេសកូរ៉េខាងត្បូងជាគោលដៅ។
ថ្ងៃទី៥ ធ្នូ FBI បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតអ៊ីមែលដែលត្រូវបានបញ្ជូនទីបុគ្គលិក Sony Pictures មួយចំនួនដែលគំរាមពួកគេ និងក្រុមគ្រួសារ។
ថ្ងៃទី៧ ប្រទេសកូរ៉េខាងជើងបានបដិសេធថា ខ្លួនមិនមែនជាអ្នកស្ថិតនៅពីក្រោយរឿងនេះទេ ប៉ុន្តែប្រទេសមួយនេះបែរជាថ្កោលទោសរឿង "The Interview" ហើយដឹងថា ការវាយប្រហារនេះអាចជាតម្រូវការត្រឹមត្រូវមួយនៃអ្នកគាំទ្រ និងអ្នកស្មោះស្ម័គ្រនឹងកូរ៉េខាងជើង។
ថ្ងៃទី៨ ធ្នូ ក្រុមហ៊ុន Sony Computer Entertainment និយាយថា ការស្តុកទុក PlayStation អនឡាញរបស់ខ្លួនអត់អាចចូលបានសម្រាប់ម្ចាស់របស់វារយៈពេលពីរម៉ោង។
ថ្ងៃទី១១ ធ្នូ ផលិតករហូលីវូដលោក Scott Rudin និងសហប្រធាន Sony Pictures លោក Amy Pascal បានសុំទោសចំពោះការអ៊ីមែលឯកជនដ៏អាម៉ាស់ដែលបានលេចចេញ។ ពួកគេទាំងពីរបានដោះដូរគ្នាអំពីអ៊ីមែលដែលពួកគេបានបង្កើតជាបែបកំប្លែងហាក់ជាការមើលងាយលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា៕
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
Related Articles
Subscribe to:
Post Comments (Atom)
0 Responses to “Hacker: ស្នាមដានពីការលួចហេកចូលក្រុមហ៊ុនយក្សកម្សាន្ត Sony”
Post a Comment