Home
» Local News
» សៀមរាប៖ ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធករណីជំរិតទារប្រាក់ពីប្រជានេសាទ
Monday, December 22, 2014
សៀមរាប៖ ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធករណីជំរិតទារប្រាក់ពីប្រជានេសាទ
Monday, December 22, 2014 by Unknown
សៀមរាប ៖ សមត្ថកិច្ចនគរបាលប្រចាំការនៅតំបន់ចុងឃ្នៀស បានធ្វើការឃាត់ខ្លូនបុរសជនជាតិវៀតណាមចំនួន៣នាក់់ ព្រមទាំងវត្ថុតាងមូយចំនួន ដោយមានការសង្ស័យថា ជនបរទេសទាំងនោះក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែងក្លាយ ដើម្បីដើរជំរិតទារលុយពីប្រជានេសាទ។
ហេតុការណ៍ចុះឃាត់ខ្លូននោះ ធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅតំបន់មាត់ទឹកបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសូរនាំនៅស្នងការនគរបាលខេត្តសៀមរាប ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ។
លោកវរសេនីយ៍ឯកចៅ ម៉ៅវីរៈ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិវៀតណាម៣នាក់ គ្មានឯកសារត្រឹមត្រូវ តែមានប្រើប្រាស់ប័ណ្ណសមាជិករបស់អង្គការការពារបរិស្ថាន បានចុះធ្វើសកម្មភាពបង្រ្កាបបទល្មើសនេសាទតំបន់ចុងឃ្នៀស។
លោកបន្តថាជនសង្ស័យទី១មានឈ្មោះ អេង ផង់ ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខងារជា
នាយករងសាខាតំបន់បឹងទន្លេសាប នៃអង្គការការពារបរិស្ថាន និងសិទ្ធិពលរដ្ឋកម្ពុជា មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។ ទី២មានឈ្មោះ ចឹង តឹងវៀត ភេទប្រុស អាយុ៤៨ឆ្នាំ ប្រើប្រាស់ប័ណ្ណសមាជិកការពារបរិស្ថាន ក្លែងក្លាយដែលមានឈ្មោះ អ៊ុយ ដាលិន សញ្ជាតិខ្មែរ(យករូបថតរបស់ខ្លួនមកបិទ)មានមុខងារជាជំនួយការនាយកសាខាខេត្តបាត់ដំបង
មានទីលំនៅ នៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី៣ ឈ្មោះឡេ យាំងលើយ ភេទប្រុស អាយុ២៨ឆ្នាំ កាន់ប័ណ្ណសមាជិកអង្គការការពារបរិស្ថានក្លែងក្លាយរបស់ឈ្មោះ ពិន ពិសី សញ្ជាតិ ខ្មែរ (យករូបថតរបស់ខ្លួនមកបិទ)មានមុខងារជាជំនូយការខេត្តបាត់ដំបង មានទីលំនៅ នៅភូមិលេខ៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
លោកបន្តទៀតថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ អ្នកទាំង៣បានធ្វើសកម្មភាពបទល្មើសនេសាទនៅតំបន់ក្បាលតោ ដោយគ្មានសហការជាមួយសមត្ថកិច្ចខាងណាឡើយ ដោយ
ចាប់ទូកនេសាទចំនួនមួយគ្រឿង យកមករក្សាទុកនៅតំបន់ចុងឃ្នៀស ដើម្បីឲ្យម្ចាស់ទូកបង់លុយឲ្យពួកគេចំនួន១លាន៥សែនរៀល ទើបពួកគេឲ្យទូកត្រឡប់ទៅវិញ។ លោកបន្តថា ក្នុងនោះសមត្ថកិច្ចបានដកហូតយកវត្ថុតាងមួយចំនួនដូចជា កាណូតមួយគ្រឿង កាំបិតផ្គាគ់ចំនួន២ ពូថៅ១ ដំបងឆក់១ កាមេរ៉ាថតរូប១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ននេះអ្នកទាំង៣ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បញ្ជាឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តសៀមរាប ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
Related Articles
Subscribe to:
Post Comments (Atom)
0 Responses to “សៀមរាប៖ ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធករណីជំរិតទារប្រាក់ពីប្រជានេសាទ”
Post a Comment