Recent Articles

Wednesday, June 1, 2016

ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi 5

Wednesday, June 1, 2016 - by Unknown · - 0 Comments

នៅក្នុងឆ្នាំ 2016 នេះ យើងសង្កេតឃើញ​មាន ស្មាតហ្វូន ជា​ច្រើន​បាន ប្រកួត​ប្រជែង​គ្នា ចេញ​លក់​នៅ​លើ ទីផ្សារ ដែល​ក្នុង​នោះ​មាន​ដូច​ជា Galaxy S7, LG G5, Huawei P9, រឺក៏ HTC 10 ជា​ដើម ហើយ​សម្រាប់ Mi 5 នេះ គឺជាការដើរលើ ក្រឡាអុកថ្មី របស់ក្រុមហ៊ុន Xiaomi ហើយវាក៏ធ្វើអោយ ស្មាតហ្វូន​កំពូល ផ្សេងៗ​ទៀត ពិបាកក្នុងការលក់ នៅក្នុងប្រទេសមួយចំនួន ផងដែរ ដូចជា ចិន និងឥណ្ឌា។ ហើយ​នេះ​ក៏​ដោយសារតែ Xiaomi មានការគាំទ្រច្រើនបំផុត នៅក្នុងប្រទេសដែលមាន ប្រជាជនច្រើន ហើយ​គោលដៅធំបំផុតរបស់ Xiaomi នោះ គឺផលិតស្មាតហ្វូន ដែលមានកម្លាំងម៉ាស៊ីនខ្លាំង និង​មាន​តម្លៃ​ថោក​សមរម្យ។

វាមានតម្លៃ ត្រឹមតែ 400$ ជាងតែប៉ុណ្ណោះ តែវាត្រូវបានបំពាក់ ដោយកម្លាំងម៉ាស៊ីនខ្លាំង និងគុណភាព នៃការផលិត ដ៏ល្អ ដែលបានវេចខ្ចប់ នៅក្នុងស្មាតហ្វូន មួយនេះ។ ចង់ដឹងអោយកាន់តែច្បាស់ ថាតើ Mi5 នេះ ពិសេសយ៉ាងណានោះ សូមតាមដាន ការបង្ហាញលក្ខណៈសម្បត្តិ ដោយខេមបូ ទាំងអស់គ្នា។
រចនាបថ
មើលពីខាងក្រៅ Mi 5 ខ្ចីការរចនាច្រើនពី Note 5 និង Mi Note ដូចជាកញ្ចក់ខាងក្រោយ រាងកោង ដែល​ជា​ប្រភេទកញ្ចក់ Gorilla Glass 4 ជាដើម។ វាមានទម្ងន់ស្រាលទេ គឺត្រឹមតែ 129 ក្រាមតែប៉ុណ្ណោះ ហើយ​មិនតែប៉ុណ្ណោះ វាក៏ងាយនឹងប្រឡាក់ស្នាមម្រាមដៃ ផងដែរ។

ងាកមកមើល ផ្នែកខាងឆ្វេង នៃទូរស័ព្ទ យើងសង្កេតឃើញមាន ប៊ូតុងបន្ថែមបន្ថយសម្លេង និងប៊ូតុង Power មួយ ចំណែកឯផ្នែកខាងស្តាំ នៃទូរស័ព្ទវិញ យើងសង្កេតឃើញមានតែ រន្ធសម្រាប់ដាក់ ស៊ីមកាត ដែលអាចប្រើប្រាស់ បានចំនួន 2 តែប៉ុណ្ណោះ។ នៅផ្នែកខាងលើ យើងសង្កេតឃើញមាន រន្ធសម្រាប់​ដោត​កាស, រន្ធស្រូបសម្លេង និងរន្ធ IR Blaster សម្រាប់បញ្ជា ឧបករណ៍អេឡិចត្រូនិច។ ចំណែកឯ ផ្នែកខាង​ក្រោម យើងសង្កេតឃើញមាន រន្ធសាកថ្ម Type-C និងរន្ធបំពងសម្លេង អមសង​ខាង​វា។
អេក្រង់
Mi 5 មានអេក្រង់ទំហំ 5.15 អ៊ីញ ប្រភេទ IPS LCD ដែលអាចបង្ហាញ រូបភាពបានក្នុងកម្រិត 1080p និង​មាន​ដង់ស៊ីតេអេក្រង់ 428 ppi។
ប្រព័ន្ធប្រតិបត្តិការ
វាត្រូវបានបំពាក់ដោយ បន្ទះឈីប Snapdragon 820 ដែលមានស៊ីភីយូចំនួន 8 គ្រាប់ អមកដោយ​រ៉េម​ទំហំ 3GB (សម្រាប់ Mi 5 ធម្មតា) និង 4GB សម្រាប់ (Mi 5 Pro edition) ព្រមទាំងប្រើប្រាស់​បន្ទះ​ឈីប​ក្រាហ្វិក Adreno 530។ វាមានអង្គចងចាំ ខាងក្នុងម៉ាស៊ីនចំនួន 3 ជម្រើស ដូចជា 32/64GB សម្រាប់ Mi 5 ធម្មតា និង 128GB សម្រាប់ Mi 5 Pro edition។
វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Mashmallow 6.0 ស្រោបដោយ MIUI 7.0 ចេញ​ពី​ប្រអប់​ស្រាប់។ សម្រាប់ថាមពលថ្ម របស់វា មានទំហំ 3000mAh ភ្ជាប់មកជាមួយនឹង មុខងារ Fast Battery Charging ដែលអាចសាកថ្ម ក្នុងរយៈពេល 30 នាទី បាន 83 ភាគរយ។
កាមេរ៉ា
Mi 5 បានបំពាក់ដោយកាមេរ៉ា ខាងក្រោយទំហំ 16 មេហ្គាភិចសែល ដែល Len របស់វាមាន Aperture f/2.0 និងមានភ្លើង Flash LED ភ្លោះមួយគ្រាប់ ព្រមទាំងអាច ថតវីដេអូបានដល់កម្រិត 4K ផងដែរ។ ដោយឡែក ចំពោះកាមេរ៉ាខាងមុខវិញ មានទំហំ 4 មេហ្គាភិចសែល ដែល Len របស់វាមាន Aperture ដូចគ្នា គឺ f/2.0 និងអាចថតវីដេអូបាន ក្នុងកម្រិត Full HD 1080។
ចំណាប់អារម្មណ៍
និយាយពីចំណាប់អារម្មណ៍ ទៅលើស្មាតហ្វូន មួយនេះ ខ្ញុំយល់ថា ត្រឹមតម្លៃ 400$ ជាងនេះ គឺពិសេស​ណាស់​ហើយ បើយើងគិតទៅលើ ការរចនា កម្លាំងម៉ាស៊ីន របស់វានោះ ហើយបើធៀបទៅនឹង ស្មាតហ្វូន​កំពូល របស់ក្រុមហ៊ុន ផ្សេងៗទៀតនោះ គឺមានតម្លៃស្មើនឹង ពាក់កណ្តាល តែប៉ុណ្ណោះ។ អញ្ចឹងហើយ សម្រាប់​ប្រិយមិត្ត ដែលមានថវិកា​ល្មម ហើយចង់ប្រើប្រាស់ ស្មាតហ្វូន ដែលមានកម្លាំងខ្លាំងនោះ អាច​ពិចារណា ទៅលើម៉ូឌែល មួយនេះបាន។ Xiaomi Mi 5 នេះ ក៏មានដាក់លក់ហើយ នៅលើទីផ្សា ប្រទេស​កម្ពុជា​យើង ដែរហើយ ដែលអ្នកទាំងអស់គ្នា អាចស្វែងរក និងជាវបាន នៅតាមបណ្តាហាងលក់ ទូរស័ព្ទ​នានា។
ទស្សនាវីដេអូ បង្ហាញលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ




Source From: Cambo-report.com

Friday, April 29, 2016

មិនមានវចនានុក្រម English-Khmer នៅ​ក្នុង​ស្មាត​ហ្វូន ក៏នៅ​តែ​អាច ឆែក​មើល​តាម​អនឡាញ​បាន​ដែរ! (នេះជារបៀប)

Friday, April 29, 2016 - by Unknown · - 0 Comments


តើត្រូវធ្វើយ៉ាងណា ប្រសិន​បើ ស្មាត​ហ្វូនរ​បស់​យើង មិន​មាន​វចនានុក្រម ហើយ​ចំពេល ដែល​យើង ត្រូវ​ការ​ឆែក​ពាក្យ ជា​បន្ទាន់​នោះ? ចំពោះបញ្ហានេះ វាអាចនឹងបង្ក អោយមាន ការ​លំបាក​ខ្លាំង ប្រសិន​បើ ករណី​នេះ កើតឡើង ចំពេលដែលស្មាតហ្វូន របស់យើង មិនមានតម្លើង វចនានុក្រម។



ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹង បញ្ហានេះដែរ យើងសូមផ្តល់ជាចម្លើយមួយ ជូនដល់អ្នកទាំង​អស់​គ្នា តែម្តងចុះ ដោយអ្នកអាច ធ្វើការឆែកមើលពាក្យ តាមរយៈ វេបសាយអនឡាញបាន។ ចំពោះវេបសាយ ដែល​អ្នកអាច ឆែកមើលបាននោះ មានឈ្មោះថា English-Khmer Dictionary ដែលសម្រាប់ មិត្តអ្នក​អាន ភាគច្រើន បានស្គាល់ រួចមកហើយ ព្រោះអី វាចេញយូរដែរហើយ។
  • ចុចទីនេះ ដើម្បីចូលទៅកាន់ វេបសាយ English – Khmer Dictionary 



ដេញ​វាយ​សំលាប់​សត្រូវ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ហ្គេម Stickman Fighting On Street

- by Unknown · - 0 Comments

នេះគឺជាហ្គេមថ្មី មួយរបស់ ក្រុមហ៊ុនផលិតហ្គេម Jugaar ដែលបានដាក់ បញ្ចូលជាមួយនឹង តួអង្គ Stickman ដោយមានរូបរាង ដូចជាក្មេងគូរ រូបលេងនោះ នៅពេលនេះដែរ វាបានបង្ហាញខ្លួន នៅក្នុងហ្គេម ផ្សងព្រេងបែប សកម្មភាព ដើរវាយគ្នា ជាមួយនឹង សត្រូវនៅតាម ដងវិថី ហើយវានេះ មានឈ្មោះថា Stickman Fighting On Street។



Stickman Fighting On Street គឺថាត្រូវធ្វើ ដំណើរឆ្ពោះ ទៅទីក្រុងហុងកុង ដោយមានការ ចូលរួមពីតួអង្គ Stickman ដើរតួនាទី ជាជនល្អ រួចហើយ វាយប្រយុទ្ធ ជាមួយជន អាក្រក់ដទៃ ដែលមាន ការប្រើប្រាស់ដាវ និងកាំភ្លើង ថែមទៀត ផងដែរ។ ក្រៅពីនេះ ទៅទៀត Stickman របស់អ្នក ក៏មាន skill ប្លែកៗជា ច្រើនមក កន្ត្រាក់អារម្មណ៍ ក៏ដូចជាអង្រួន អារម្មណ៍របស់អ្នក អោយកាន់តែ ចូលចិត្តលេង ហ្គេមនេះទៀតផង។

Thursday, January 22, 2015

តើ​​ Mark Zuckerberg នៅ​​ប្រើ​​វិជ្ជា​គុណ​សរសេរ​កូដ​ទៀតទេ ស្របពេល Facebook កំពុង​ល្បី​​​ពេញ​ពិភពលោក​​​​ទៅ​ហើយ?

Thursday, January 22, 2015 - by Unknown · - 0 Comments

លោក Mark Zuckerberg ម្ចាស់​ក្រុមហ៊ុន Facebook គឺ​ជា​អតីត​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ Harvard ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ម្ចាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ល្បីល្បាញ​រូប​នេះ មាន​ដុង​ពី​កំណើត​ខាង​បច្ចេកវិទ្យា ដោយ​នៅ​អាយុ​ប្រហែល​ត្រឹមតែ ១២ឆ្នាំ​ប៉ុណ្ណោះ លោក​មាន​សមត្ថភាព​អាច​បង្កើត​កម្មវិធី​ផ្ញើ​សារ​ឆ្លងឆ្លើយ​គ្នា​ដំបូង​ សម្រាប់​ប្រើ​នៅ​ក្នុង​គ្រួសារ​បាន​ទៅ​ហើយ ដែល​កម្មវិធី​នោះ​មាន​ឈ្មោះ​ថា ZuckNet ពឹងផ្អែក​លើ​ភាសា Atari BASIC។

តាមរយៈ​សមិទ្ធផល​កម្មវិធី​ផ្ញើ​សារ ZuckNet នេះ​បាន​ជួយ​សម្រួល​ដល់​ការងារ​នៅ​គ្លីនិក​ធ្មេញ​របស់​ឪពុក​លោក។ កម្មវិធី​នេះ ត្រូវ​បាន​បុគ្គលិក​ទទួល​ផ្ញៀវ​ ប្រើ​ដើម្បី​ប្រាប់​ដល់​លោក Edward Zuckerberg (ឪពុក​របស់​លោក Mark Zuckerberg) នៅ​ពេល​មាន​ភ្ញៀវ​មក​កាន់​គ្លីនិក ដោយ​មិន​ចាំបាច់​ស្រែក​ប្រាប់​ពី​ចម្ងាយ​នោះ​ទេ។ កម្មវិធី ZuckNet ថែមទាំង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ផ្ទះ​ផង​ដែរ ដើម្បី​ងាយស្រួល​ទាក់ទង​សមាជិក​គ្រួសារ ខណៈ​ពេល​ពួក​គេ​មិន​នៅ​ជិត​គ្នា។
នៅ​មាន​ការ​សាង​សមិទ្ធផល​អស្ចារ្យ​មួយ​ទៀត ស្ថិត​ត្រឹម​វ័យ​សិក្សា​កម្រិត​វិទ្យាល័យ​ប៉ុណ្ណោះ​របស់​លោក Mark Zuckerberg ដែល​លោក​មាន​សមត្ថភាព​អាច​បង្កើត​កម្មវិធី​ចាក់(លេង) ចម្រៀង (Music app) មាន​ឈ្មោះ​ថា Synapse Media Player។ ដោយសារ​តែ​បែប​នេះ ទើប​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ចំនួន២ គឺ AOL និង Microsoft បាន​ព្យាយាម​ទាក់ទង​លោក​ឱ្យ​ចូល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ទាំង​ដែល​ខ្លួន​កំពុង​រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ​សោះ។ អំឡុង​វ័យ​នោះ​ដែរ លោក​និង​មិត្តភ័ក្ដិ​ក៏​បាន​នាំគ្នា​បង្កើត​ជា​ហ្គេម​កុំព្យូទ័រ​សម្រាប់​ លេង​កម្សាន្ត​ខ្លួន​ឯង​ថែមទៀត។

ដោយសារ​ឃើញ​ថា​លោក Zuckerberg មាន​ដុង ចូលចិត្ត​ខាង​កុំព្យូទ័រ​ដូច្នេះ ឪពុកម្ដាយ​របស់​លោក​បាន​ជួល​គ្រូ (លោក David Newman) មក​បង្ហាត់​ដល់​ផ្ទះ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ Zuckerberg ចូលចិត្ត​រៀន​មុខ​វិជ្ជា​សរសេរ​កូដ (ការ​បង្កើត​កម្មវិធី​ដោយ​ប្រើ​ភាសា​កូដ) រហូត​មាន​ពេល​មួយ ឪពុកម្ដាយ​លោក​​ជូន​កាដូ​សៀវភៅ C++ សម្រាប់​អ្នក​មិន​ទាន់​ចេះ​សោះ​ដល់លោក។

បន្ទាប់ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​បាន​ឈាន​ឡើង​សាកលវិទ្យាល័យ Harvard បាន​ត្រឹម​ឆ្នាំ​ទី២ ដែល​ពេល​នោះ​លោក Mark Zuckerberg បាន​បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​គឺ​ជា កម្មវិធី​ឈ្មោះ​ថា “CourseMatch” សម្រាប់​សម្រួល​ដល់​និស្សិត​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​រៀន អាស្រ័យ​តាម​មុខវិជ្ជា​ផ្សេងៗ​គ្នា។ ក្រោយមក​ត្រូវ​បាន រដ្ឋបាល​សាលា​បិទ​ចោល​ឈប់​ឱ្យ​និស្សិត​ប្រើ ខណៈ ដែល​កម្មវិធី​នេះ​កំពុង​ទទួល​បាន​ប្រិយភាព​យ៉ាង​ខ្លាំង។
កំពុង​រៀន​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ Harvard លោក Zuckerberg ក៏​សម្រេចចិត្ត​ចោល​ការ​សិក្សា​ត្រឹម​ឆ្នាំ​ទី២ ដោយសារ​លោក​ចាប់ផ្ដើម​មមាញឹក​ខ្លាំង​ដក​ខ្លួន​មិន​រួច​ពី Facebook កំពុង​ដំណើរការ បន្ទាប់​ពី​លោក​បាន​បង្កើត thefacebook នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤។ ចុះ​តើ សព្វថ្ងៃ​លោក Mark Zuckerberg នៅ​បន្ត​សរសេរ​កូដ​កម្មវិធី​ណាមួយ ឬ​កូដ​ពាក់ព័ន្ធ​នឹង​បណ្ដាញ Facebook ឬ​ទេ?

បើ​យោង​តាម​សារព័ត៌មាន TechCrunch ឱ្យ​ដឹង​ថា លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ធ្លាប់​បាន​និយាយ​ថា ពេល​ខ្លះ​លោក​នៅ​តែ​ឆ្លៀត​សរសេរ​កូដ​(coding) បែប​កម្សាន្ត​សប្បាយ (សរសេរ​លេងៗ) ប៉ុណ្ណោះ។ នៅ​ពេល​​អ្នក​សារព័ត៌មាន​ដាក់​មួយ​សំណួរ​ថា តើ​លោក Mark Zuckerberg នៅ​តែ​សរសេរ​កូដ​ទៀត​ឬ​យ៉ាងណា ពេល​នោះ​លោក​ផ្ដល់​ចម្លើយ​លក្ខណៈ​លេងសើច​ថា៖ «គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើឲ្យ​កើត​កំហុស យើង​នឹង​ជួសជុល​អ្វី​ទាំង​នោះ​ឱ្យ​បាន​យ៉ាង​លឿន»។

លោក Mark Zuckerberg អាច​មិន​ចង់​ផ្ដោត​លើ​ការ​សរសេរ​កូដ​ទៀត​នោះ​ទេ ម្យ៉ាង​ដោយសារ Facebook មាន​អ្នក​អភិវឌ្ឍ​កម្មវិធី (Developer) ជំនាញៗ ពោរពេញ​ដោយ​បទពិសោធន៍ សមត្ថភាព​ខ្ពស់​សម្រាប់​ថែទាំ និង​ដោះស្រាយ​លើ​ផ្នែក Software ស្រាប់។ ទន្ទឹម​នោះ លោក​ក៏​មិន​ទុក​ពេល​ទំនេរ​ចោល​នោះ​ដែរ គឺ​លោក​ត្រូវ​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ​កាន់តែ​មមាញឹក​ជាង​ការ​អង្គុយ ​សរសេរ​កូដ​ទៅ​ទៀត ជាក់ស្ដែង​ដូច​ជា​ការ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ បច្ចេកវិទ្យា​ឯទៀត ឬ​ប្រមុខ​រដ្ឋ​ក្នុង​បណ្ដា​ប្រទេស​ណាមួយ ដើម្បី​ចែករំលែក​បទពិសោធន៍ ព្រមទាំង​ដើម្បី​ការ​អភិវឌ្ឍ​ក្រុមហ៊ុន Facebook បន្ថែម​ទៀត។ នេះ​គឺ​ជា​ហេតុផល​ដែល​លោក Mark Zuckerberg ក្នុង​ពេល​បច្ចុប្បន្ន​ស្ទើរតែ​លែង​សូវ​ខ្វល់​អំពី​ការ​សិក្សា​កូដ​ទៅ​ហើយ ពោល​គឺ​មាន​បុគ្គលិក Developer ដ៏​ជំនាញ​ក្នុង​ក្រុមហ៊ុន​ស្រាប់​ហើយ។
គួរ​រំលឹក​ដែរ​ថា កាលពី​ចុង​ឆ្នាំ២០១៤​កន្លង​ទៅ លោក Mark Zuckerberg ធ្លាប់​ត្រូវ​បាន​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ផ្នែក​អប់រំ​ចំណេះដឹង​ ពាក់ព័ន្ធ​ការ​សរសេរ​កម្មវិធី Code.org អញ្ជើញ​លោក​ឱ្យ​ចែករំលែក​ពី​បទពិសោធន៍​ពាក់ព័ន្ធ​ផ្នែក​វិទ្យាសាស្ត្រ​ កុំព្យូទ័រ។ គោលបំណង​របស់​អង្គការ​គឺ​ដើម្បី​បណ្ដុះបណ្ដាល​ផ្នែក​សរសេរ​កម្មវិធី​ផ្ដោត​ លើ​តក្ក (Programming Logic) សូម្បីតែ​សិស្ស​តួចៗ​កម្រិត​ត្រឹម​បឋមសិក្សា​ក៏​អាច​រៀន​សូត្រ​បាន​ផង​ដែរ។ លោក Mark Zuckerberg បាន​បង្ហាត់​តាម​អនឡាញ អំពី​មេរៀន​របៀប​បង្កើត​វីដេអូ​ហ្គេម​ដល់​ក្មេងៗ​នៅ​ក្នុង​អង្គការ​មិន​រក​ ប្រាក់​ចំណេញ Code.org តាម​គេហទំព័រ studio.code.org។

សូម​បញ្ជាក់​ថា លោក Mark Zuckerberg បាន​បង្កើត​ Facebook ដំបូង​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤ ដែល​​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ មានឈ្មោះ​​​អាសយដ្ឋាន​ដំបូង​គឺ​ Thefacebook.com។ ពេល​នោះ បណ្ដាញ​សង្គម​ដំបូង​នេះ អាច​ឱ្យ​អ្នក​ប្រើ បង្កើត profile ដោយ​បញ្ចូល​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​រូបថត។ ដំបូង​ឡើយ Facebook ត្រូវ​សាធារណជន​សន្មត​ថា គ្រាន់តែ​បង្កើត​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​និស្សិត​ក្នុង​ថ្នាក់រៀន​ ប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​នឹក​ស្មាន​ដល់​ថា Facebook ត្រូវ​បាន​បើក​ទូលាយ​ឱ្យ​សាធារណជន​បាន​ប្រើប្រាស់​គ្រប់គ្នា​ក្នុង​ ឆ្នាំ២០០៦ និង​ល្បីល្បាញ​រហូត​ដល់​បច្ចុប្បន្ន៕



Tuesday, January 20, 2015

មើល លោក បង នេះកំពុងហាត់ប្រាណមែននឹង?

Tuesday, January 20, 2015 - by Unknown · - 0 Comments


មើល លោក បង នេះកំពុងហាត់ប្រាណមែននឹង?

Friday, January 16, 2015

គ្រោះថ្នាក់ចរាចរណ៍ដែលធ្លាប់ឃើញតែក្នុងរឿងកុន នៅយប់ ថ្ងៃ 16-01-2015

Friday, January 16, 2015 - by Unknown · - 0 Comments

មិនដឹងល្បឿនលឿនយ៉ាងណាទេ ?ធ្លាប់តែឃើញក្នុងរឿង តែនេះគឺរូបភាពពិត ពិត
ថ្ងៃទី១៦ ឆ្លងចូលថ្ងៃទី ១៧ មករា ឆ្នាំ ២០១៥ យប់មិញនៅម្តុំវត្តភ្នំ ម៉ោងប្រហែល១.៣០នាទី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តស្ព័រ មែសឺដេសបើកលឿនដូចហោះបានបោះពួយទៅបុកចូលក្រោមរថយន្តហាយឡិនឌ័រ ឈប់នៅលើផ្លូវ ប៉ើងខ្ទាតទៅប៉ះនឹងរថយន្តកាមរីបាឡែន២គ្រឿងទៀត។




សេចក្តីប្រកាស និងរបៀបនៃការកាត់ពន្ធ

- by Unknown · - 0 Comments


© 2013 Post News. All rights reserved.
Designed by SpicyTricks