Thursday, January 8, 2015
បើចង់ក្លាយជាអ្នកមាន សូមកុំរៀនបន្តដល់ថ្នាក់អនុបណ្ឌិត-Post Date: 09-01-2015
ក្នុងសៀវភៅមួយក្បាល ដែលសរសេរដោយអ្នកនិពន្ធដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាលាIE Business School ប្រទេសអេស្បាញ គឺអ្នកស្រី Mariana Zanetti បានរៀបរាប់ថា ការសិក្សាថ្នាក់អនុបណ្ឌិតគឺជាការខ្ជះខ្ជាយពេលវេលា និងលុយកាក់ ហើយអ្នកក៏មិនអាចក្លាយជាសេដ្ឋីបានដែរ។ នេះបើយោងតាមការផ្សាយរបស់ businessinsider ។
ប្រភពដដែលបានដកស្រង់សំដីអ្នកនិពន្ធសៀវភៅខាងលើថា រឿងដំបូងដែលអ្នកស្រីចង់បង្ហាញដល់អ្នកអានក្នុងសៀវភៅនេះ គឺការស្វែងរកទ្រព្យសម្បត្តិ ដើម្បីក្លាយជាអ្នកមាន ព្រោះថាបើអ្នកធ្វើការឲ្យគេគឺអ្នកមិនអាចក្លាយជាអ្នកមានបានទេ។
អ្នកស្រី Mariana បានឲ្យដឹងទៀតថា ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាននៅពេលណាមមួយក្នុងជីវិតរបស់អ្នកនោះ គឺអ្នកនឹងត្រូវបង្កើតប្រភពចំណូលផ្សេងទៀត ជាជាងពឹងលើប្រាក់ខែរបស់អ្នក។នេះគឺជាការពិតជាក់ស្ដែងប្រសិនបើអ្នកលក់ពេលវេលារបស់អ្នកទៅឱ្យអ្នកដទៃអ្នកនឹងឈានដល់ចំនួនកំណត់មួយអ្នកក្នុងការបង្កើតចំណូល។
នៅក្នុងសៀវភៅរបស់លោក Robert Kiyosakiដែលមានចំណងជើងថា« Rich Dad, Poor Dad,»បានសរសេរថាអ្នកមានមិនធ្វើការដើម្បីលុយទេតែពួកគេយកទ្រព្យសម្បត្តិធ្វើការឲ្យពួកគេវិញ។ប្រសិនបើអ្នកចង់រៀនពីរបៀបធ្វើការដើម្បីបានលុយ ចូរអ្នកទៅសាលារៀន ហើយប្រសិនបើអ្នកចង់រៀនពីរបៀបធ្វើការដែលពិបាកអ្នកគួរតែទៅរៀនអនុបណ្ឌិត។
អំណះអំណាងមួយទៀតដែលបញ្ជាក់ថា អ្នកមិនគួររៀនបន្តក្រោយថ្នាក់បរិញ្ញាបត្រ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាននោះគឺថា មហាសេដ្ឋីជាច្រើននៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ គឺពួកគេរៀនមិនចប់ថ្នាក់បរិញ្ញបត្រផង ដូចជា លោក Mark Zuckerbergស្ថាបនិកហ្វេសប៊ុលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft លោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple លោកAmancio Ortega ម្ចាស់ផ្សារភាគហ៊ុន Zara–Inditexលោក Richard Branson ម្ចាស់ក្រុមហ៊ុនVirgin និងលោក Ingvar Kampradម្ចាស់ក្រុមហ៊ុន IKEA ជាដើម៕
Tags: Internation News , Local News
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
0 Responses to “បើចង់ក្លាយជាអ្នកមាន សូមកុំរៀនបន្តដល់ថ្នាក់អនុបណ្ឌិត-Post Date: 09-01-2015”
Post a Comment