Home
» Local News
» រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនវិរៈប៊ុនថាំដាច់កង់ក្រោយមួយគូចេញពីរថយន្តសំណាងល្អអ្នកជិះមិនមានគ្រោះថ្នាក់
Wednesday, January 14, 2015
រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនវិរៈប៊ុនថាំដាច់កង់ក្រោយមួយគូចេញពីរថយន្តសំណាងល្អអ្នកជិះមិនមានគ្រោះថ្នាក់
Wednesday, January 14, 2015 by Unknown
ខេត្តបាត់ដំបង ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន វិរៈប៊ុនថាំ បានរបូតកង់ក្រោយមួយគូចេញពីរថយន្តមកខាងក្រៅ ខណៈរថយន្តកំពុងតែបើកបរដឹកអ្នកដំណើរចេញពីភ្នំពេញមកកាន់ខេត្តបាត់ដំបង ប៉ុន្តែសំណាងល្អរថយន្តមិនក្រឡាប់នោះទេ គឺរថយន្តនៅបើកទៅមុខធម្មតា និងធ្វើឱ្យផ្លូវរងការខូចខាតខ្លះដោយសារតែកកិតជាមួយនិងប៉ាដាងរថយន្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១៤ មករា ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែរសាលាសង្កាត់រតនៈ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងហើយ នៅក្នុងហេតុការណ៍ខាងនេះបានធ្វើឱ្យអ្នកដំណើរដែលជិះនៅលើរថយន្តនាំគ្នាភ័យប្រលឹងចុងសក់ប៉ុន្តែមិនបង្កឱ្យអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
គួរបញ្ជាក់ផងដែរថា រថយន្តក្រុងដឹកអ្នកដំណើរគ្រប់ក្រុមហ៊ុនទាំងអស់ គឺមិនត្រូវបានអាជ្ញាធរអនុញ្ញាតិឱ្យបើកបរចូលក្នុងក្រុងនោះទេ ដោយឱ្យបើកផ្លូវវៀងក្រុង ក៏ប៉ុន្តែរថយន្តដែលរបូតមួយគូចេញមកខាងក្រៅនេះបានលួចឆ្មក់បើកចូលកណ្តាលក្រុងបាត់ដំបង ដោយសារតែពេលយប់មិនមានសមត្ថកិច្ចយាមកាម។
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
Related Articles
Subscribe to:
Post Comments (Atom)
0 Responses to “រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនវិរៈប៊ុនថាំដាច់កង់ក្រោយមួយគូចេញពីរថយន្តសំណាងល្អអ្នកជិះមិនមានគ្រោះថ្នាក់”
Post a Comment